បេសកកម្មរបស់យើងទទួលយក និងអនុវត្តតាមបញ្ញាត្តិចុងក្រោយរបស់ព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះ ព្រះយេស៊ូគ្រិស្ត “ចូរទៅបញ្ចុះបញ្ចូលនិងបង្កើតសិស្សឲ្យមានគ្រប់ទាំងសាស្ត្រ” (ម៉ាថាយ១៨: ១៩) កម្មវិធីរបស់យើងផលិតទាំងសម្លេងនិងបោះពុម្ពជាសៀវភៅ ដោយឈរលើព្រះបន្ទូលព្រះអម្ចាស់ ។ ធនធាន ដែលផលិតបានគឺធ្វើត្រៀមមុនចុះផ្សាយដំណឹងល្អ កំឡុងពេលចុះផ្សាយដំណឹងល្អ និងការបង្កើតសិស្ស ។ ធនធានទាំងអស់ប្រើប្រាស់ជា “សាច់រឿង” គឺជាវិធីសាស្ត្រក្នុងការបញ្ជ្រាបសេចក្តីពិតនៃព្រះគម្ពី ។ បច្ចុប្បន្ន យើងផលិត៥កម្មវិធី (ធនធាន) ប្រភេទផ្សេងៗគ្នា ។ កម្មវិធីទាំងនេះទាមទារឲ្យផ្សាយសម្លេងវិទ្យុ ចេះបទបែន ក្នុងការរៀបចំគម្រោង និង សម្រួលកម្មវិធី ។ កម្មវិធីនេះផ្តោតសំខាន់គឺនាំមនុស្សឲ្យមានចំណេះដឹងអំពីសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ និងសេចក្តីជំនឿលើអង្គព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់សង្រ្គោះ និងជាអម្ចាស់ជីវិត ។ យើងផលិតកម្មវិធីទាំងអស់នេះជាសាច់រឿងល្ខោន និងតាមរយះការសិក្សាព្រះគម្ពីរ ដែលបានចែង និងសាច់រឿងរបស់ព្រះយេស៊ូគ្រិស្ត ដែលមនុស្សគ្រប់ទីកន្លែងអាចយល់ និងប្រាស្រ័យទាក់ទងគ្នាបាន ។ កម្មវិធីទាំង អស់នេះគឺចែកចាយទូទាំងពិភពលោកតាមរយះវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ៕

គេហទំព័រ: http://www.christtotheworld.com/index.php/cambodia

ចុះឈ្មោះប្រើប្រាស់អ៊ីម៉ែល

Sign up for the TWR360 Newsletter

Access updates, news, Biblical teaching and inspirational messages from powerful Christian voices.

អរគុណដែលបានចុះឈ្មោះប្រើប្រាស់ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពពីTWR៣៦០

បាត់ព័ត៌មានដែលត្រូវការ

This site is protected by reCAPTCHA, and the Google Privacy Policy & Terms of Use apply.